ពិធីប្រគល់ទេយ្យទាន និងទេយ្យវត្ថុ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន SH (www.k-kimsenghaknews.com.kh) Hontnews ស្ថិតនៅក្នុងភូមិទួលរការកោះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ / Phone 070290707 ។​ សូមអរគុណ...!
គេហទំព័រ (www.k-kimsenghaknews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ពិធីប្រគល់ទេយ្យទាន និងទេយ្យវត្ថុ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌...

ខណ្ឌមានជ័យ÷ ​នៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានប្រារព្ធពិធីទទួលទេយ្យទាន និងទេយ្យវត្ថុ យ៉ាងអធិកអធម ក្រោមព្រះអធិបតីភាព និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន រួមមាន៖ ​ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូវិជ័យមេធា អនុគណខណ្ឌមានជ័យ ព្រះចៅអធិការវត្តនន្ទមុនី និងជាព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ។ ​ព្រះសិរីសត្ថាចារ្យ សុវណ្ណ ញាណឈាក ព្រះគ្រូសូត្រឆ្វេង វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ជាជំនួយការសាលាអនុគណខណ្ឌមានជ័យ និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ​លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ។ ​លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ​ការចូលរួមចំណែកពីវិស័យព្រះពុទ្ធសាសនា និងអាជ្ញាធរនាពេលនេះ គឺជាការរួមចំណែកដ៏មានតម្លៃបំផុត ក្នុងការពង្រឹងធនធានរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះ និងឆ្លើយតបបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះនៅក្នុងមូលដ្ឋាន។ ​#កាកបាទក្រហមកម្ពុជា #អនសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ #ខណឌមានជ័យ #សកមមភាពមនុស្សធម៌ #រាជធានីភ្នំពេញ
 

Post a Comment (0)
Previous Post Next Post