សំណង់រឹងមួយកន្លែងត្រូវបានគេសាងសង់រំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋបានសម្រេច!ខេត្តកណ្តាល: សំណង់រឹងមួយកន្លែងបាននឹងកំពុងតែធ្វើការសាងសង់រំលោភចូលលើចំណីផ្លូវសាធារណៈរបស់រដ្ឋដើម្បីយកធ្វើជាកម្មសិទ្ធិស្របច្បាប់របស់ខ្លួនដោយមិនខ្វាយខ្វល់អំពីផលប៉ះពាល់ដល់ការធ្វើដំណើររប្រជាពលរដ្ឋសោះឡើយ។ហើយសំណង់រឹងមាំមួយនេះស្ថិតនៅជាប់ផ្លូវជាតិលេខ៨A ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលនៃខេត្តកណ្តាល។
បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ-ឃុំ ខាងលើបានឲ្យអ្នកសារព័ត៌មានយើងបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែតុលាឆ្នាំ២០២៥នេះថា សំណង់ដែលបាននឹងកំពុងតែធ្វើការសាងសង់នេះមានឈ្មោះថា លោក ទ្រី រុន និងប្រពន្ធឈ្មោះ ឈុន សុខហ៊ាង ។
ពួកគាត់បានបន្តទៀតថា ហើយសំណង់មួយនេះមិនទាន់មានច្បាប់ពីអាជ្ញាធរនិងជំនាញពាក់ព័ន្ធនៅឡើយទេ ប៉ុន្តែពួកគេមានសិទ្ធិគ្រប់គ្រាន់ក្នុងសាងសង់បានដោយសេរីទៀតផង។
ពាក់ព័ន្ធទៅនឹងសំណង់ខាងនេះផងដែរ លោក ចេង ឌីណា បានទូរស័ព្ទប្រាប់មកអង្គភាពគេហទំព័រ"សម្លេងចៅកំសត់" នៅរសៀលថ្ងៃទី១២ខែតុលាឆ្នាំ២០២៥នេះថា សំណង់ខាងលើមួយនេះលោកធ្លាប់បានធ្វើការហាមឃាត់ម្តងរួចហើយកាលពីពេលថ្មីៗនេះ ។លោកអភិបាលបានបន្តទៀតថា នៅថ្ងៃស្អែកនេះ លោកនឹងកោះហៅប្រជុំដើម្បីធ្វើការដោះស្រាយម្តងទៀត។ហើយសារព័ត៏មានយើងនឹងរងចាំមើលនូវចំណាត់ការរបស់លោកអភិបាលស្រុកខ្សាច់កណ្តាលនៅថ្ងៃស្អែកបន្តទៀត។សូមអរគុណ!


