លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធី“បើកព្រឹត្តិការណ៍ ភូមិហ្រ្វង់កូហ្វូនី” ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន SH (www.k-kimsenghaknews.com.kh) Hontnews ស្ថិតនៅក្នុងភូមិទួលរការកោះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ / Phone 070290707 ។​ សូមអរគុណ...!
គេហទំព័រ (www.k-kimsenghaknews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធី“បើកព្រឹត្តិការណ៍ ភូមិហ្រ្វង់កូហ្វូនី” ...

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធី“បើកព្រឹត្តិការណ៍ ភូមិហ្រ្វង់កូហ្វូនី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» បើកទទួលស្វាគមន៍សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ ក្នុងនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ជូន ឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រវ៉ាន់ដា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ សូមជម្រាបថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ “រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង” ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ រាជធានីភ្នំពេញ, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦
Post a Comment (0)
Previous Post Next Post