លេចឡើងនូវសកម្មភាពចាក់ថ្ម និងខ្សាច់រំលោភចូលច្រាំងទន្លេយ៉ាងអាណាធិបតេយ្យ ដែលកំពុងតែបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីមហាជន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន SH (www.k-kimsenghaknews.com.kh) Hontnews ស្ថិតនៅក្នុងភូមិទួលរការកោះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ / Phone 070290707 ។​ សូមអរគុណ...!
គេហទំព័រ (www.k-kimsenghaknews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លេចឡើងនូវសកម្មភាពចាក់ថ្ម និងខ្សាច់រំលោភចូលច្រាំងទន្លេយ៉ាងអាណាធិបតេយ្យ ដែលកំពុងតែបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីមហាជន






កំពុងមានអាថ៌កំបាំងអ្វី? សកម្មភាពចាក់ថ្ម និងខ្សាច់រំលោភចូលច្រាំងទន្លេនៅខណ្ឌជ្រោយចង្វារ ធ្វើឡើងយ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរ និងមន្ទីរជំនាញរក្សាភាពស្ងៀមស្ងាត់

(ភ្នំពេញ) ស្របពេលដែលរាជរដ្ឋាភិបាលកំពុងរឹតបន្តឹងលើការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ស្រាប់តែនៅមូលដ្ឋានសង្កាត់បាក់ខែង បែរជាលេចឡើងនូវសកម្មភាពចាក់ថ្ម និងខ្សាច់រំលោភចូលច្រាំងទន្លេយ៉ាងអាណាធិបតេយ្យ ដែលកំពុងតែបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីមហាជន ជុំវិញចំណាត់ការ និងតួនាទីរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរជំនាញ។

យោងតាមប្រភពព័ត៌មានដែលភ្នាក់ងារសារព័ត៌មានយើងទទួលបានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ បានរាយការណ៍ថា មានបុគ្គលមានលុយមានអំណាចម្នាក់ បាននិងកំពុងធ្វើសកម្មភាពចាក់ថ្ម និងខ្សាច់រំលោភយកច្រាំងទន្លេយ៉ាងបំពានច្បាប់។

ភ្លាមៗក្រោយទទួលដំណឹងរាយការណ៍ ភ្នាក់ងារសារព័ត៌មានយើងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង ដែលស្ថិតនៅខាងជើងវត្តចំបកមាស ចម្ងាយប្រមាណ ២០០ម៉ែត្រ ក្នុងភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅទីតាំងនោះ យើងបានជួបប្រទះនូវទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល ដោយមានសាឡាងដឹកថ្មធំៗ កំពុងតែធ្វើសកម្មភាពចាក់ថ្មនិងខ្សាច់ចូលទៅក្នុងច្រាំងទន្លេយ៉ាងគគ្រឹកគគ្រេង និងចំហបំផុត ដោយគ្មានការកោតក្រែងច្បាប់ទាល់តែសោះ។

ធ្វើឲ្យពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានចម្ងល់លើកជាសំណួរដេញដោល៖ តើអាជ្ញាធរ និងមន្ទីរធនធានទឹក កំពុង «បិទភ្នែក» ឬមានចេតនាបណ្ដែតបណ្ដោយ?
សកម្មភាពបំផ្លិចបំផ្លាញ និងរំលោភបំពានដីចំណីទន្លេដ៏ធំធេងបែបនេះ មិនមែនជាការលួចលាក់ធ្វើនៅក្នុងផ្ទះ ឬធ្វើឡើងក្នុងរយៈពេល ១ ឬ ២នាទីនោះទេ។

សកម្មភាពបើកសាឡាងចាក់ថ្មនិងខ្សាច់ទាំងបំពាននេះ បានកើតឡើងចំកណ្តាលភ្នែកមហាជន ចុះហេតុអ្វីបានជា អាជ្ញាធរភូមិ-សង្កាត់ និងខណ្ឌជ្រោយចង្វារ ដែលជាអ្នកក្តោបក្តាប់សន្តិសុខ និងសណ្តាប់ធ្នាប់ផ្ទាល់នៅក្នុងមូលដ្ឋាន បែរជាមិនដឹង មិនឮ ឬមិនឃើញសកម្មភាពនេះទៅវិញ? 


មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ដែលជាសេនាធិការ និងជាអ្នកមានវិជ្ជាជីវៈផ្ទាល់ក្នុងការការពារប្រព័ន្ធធារាសាស្ត្រ និងដីចំណីច្រាំងទន្លេ បែរជាបណ្តោយឱ្យមានការចាក់ដីខ្សាច់ និងថ្មធ្វើឱ្យប៉ះពាល់ដល់ចរន្តទឹក និងបង្កហានិភ័យដល់ការបាក់ច្រាំងទន្លេទៅវិញ? តើមន្ទីរជំនាញបានចុះពិនិត្យ ឬមានការចេញច្បាប់អនុញ្ញាតដែរឬទេ? បើគ្មានច្បាប់ តើហេតុអ្វីមិនមានវិធានការទប់ស្កាត់ជាបន្ទាន់?

ប្រជាពលរដ្ឋបានលើកឡើងជាសំណួរថា ប្រសិនបើជាពលរដ្ឋក្រីក្រវិញ គ្រាន់តែជួសជុលផ្ទះ ឬចាក់ដីបន្តិចបន្តួច ច្បាស់ជាត្រូវអាជ្ញាធរចុះមកសួរនាំ និងហាមឃាត់ភ្លាមៗ។ ប៉ុន្តែចុះហេតុអ្វីចំពោះបុគ្គលមានលុយ មានអំណាច អាចនាំទាំងសាឡាងដឹកថ្មដឹកខ្សាច់ធំៗមកចាក់បំផ្លាញច្រាំងទន្លេជាសាធារណៈបានដោយរលូនបែបនេះ? តើច្បាប់មានការលើកលែងចំពោះអ្នកមានលុយមែនដែរឬទេ?

មហាជនក៏ដូចជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរដល់លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ជាពិសេស

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងជំនាញ នឹងមិនបណ្តោយឱ្យករណីរំលោភបំពានយកទ្រព្យសម្បត្តិរដ្ឋនៅសង្កាត់បាក់ខែងនេះ ក្លាយជាគំរូអាក្រក់នៅក្នុងសង្គមនោះឡើយ។


អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងបន្តស្វែងរកការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធ ទាំងភាគីម្ចាស់ទីតាំង អាជ្ញាធរដែនដី សង្កាត់ ខណ្ឌ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន និងដើម្បីបង្ហាញពីតម្លាភាពនៃការអនុវត្តច្បាប់៕
 

Post a Comment (0)
Previous Post Next Post