២៧/០៦/២០២៦ វេលាម៉ោង11 និង 30នាទី
ប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ទទួលព៌តមានរាយការណ៍ពីប្រជាពលរដ្ឋថាបានប្រទះឃើញមនុស្សម្នាក់នៅចំណុច អូរធំ(ស្ទឹងចម្លងទាវ) ស្ថិតក្នុងភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
មានស្ថានភាព បែកមាត់ របួសភ្នែកខាងឆ្វេង និងមានរងរបួសផ្សេងៗផង ក្រោយទទួលបានពត៌មាន កម្លាំងប៉ុស្តិ៍ចំបក់បានទៅដល់ទីតាំងដែលប្រជាពលរដ្ឋបានប្រទះឃើញ ហើយក៏បានជួបឈ្មោះ គន់ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ
មានទីលំនៅបច្ចុប្បន្នភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានបាត់ខ្លួនតាំងពី ថ្ងៃទី ១៩/០៦/២០២៦ កន្លងមក ពិតប្រាកដមែន។







