ថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម សោមចន្ទ័ថុក ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង លោក រ៉ុម ផានិត សមាជិកក្រុមចលនាកសាងសមាជិកគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារមូលដ្ឋាន ៖ ស្រុកខ្សាច់កណ្តាល ក្រុងអរិយក្សត្រ និងស្រុកល្វាឯម បានអញ្ជើញចុះត្រួតពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់អាគារកងរាជអាវុធហត្ថ ក្រុងអរិយក្សត្រខេត្តកណ្ដាល ។ ក្រោយពីការចុះត្រួតពិនិត្យ និងធ្វើការសំណេះសំណាលជាមួយកងរាជអាវុធហត្ថក្រុងអរិក្សត្រ រួចមក ឯកឧត្ដម សោមចន្ទ័ថុក និងលោក រ៉ុម ផានិត បានកោតសរសើរនៅស្នាដៃ និងការបំពេញតួនាទីយ៉ាងសុក្រិត របស់កងរាជអាវុធហត្ថក្រុងអរិយក្សត្រ ដែលតែងតែខ្វាយខ្វល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្ក្រាបគ្រប់បទល្មើសដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឯកឧត្ដម សោមចន្ទ័ថុក ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និង លោក រ៉ុម ផានិត សមាជិកក្រុមចលនាកសាងសមាជិកគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារមូលដ្ឋាន ៖
0
Tags:
ព័ត៌មានជាតិ














