ដោយអនុវត្តតាបបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន SH (www.k-kimsenghaknews.com.kh) Hontnews ស្ថិតនៅក្នុងភូមិទួលរការកោះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ / Phone 070290707 ។​ សូមអរគុណ...!
គេហទំព័រ (www.k-kimsenghaknews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ដោយអនុវត្តតាបបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល










 ដោយអនុវត្តតាបបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

ដោយមានការសម្របសម្រួលពី ឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល

កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៦នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)
-កើតហេតុថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០០និង០៥នាទី
-នៅចំណុច:ផ្លូវបេតុងក្នុងភូមិត្នោតម្ដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
+ជនរងគ្រោះ: ០១នាក់
-ឈ្មោះ បោក ពិសី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិត្រពាំងក្ដូរ ឃុំត្រពាំងសាលាលិច ស្រុកបន្ទាយមាស ខេត្តកំពត។
+ជនសង្ស័យ: ១២នាក់ (ឃាត់៦នាក់ )
១-ឈ្មោះ មី វណ្ណរិទ្ធិ ហៅពាក្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។(ឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោម(-))។
២-ឈ្មោះ វឿន សុខហេង ហៅក្រៅគ្មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។(ឃាត់ខ្លួនគ្មានសារធាតុញៀនក្នុងទឹកនោម(-))។
៣-ឈ្មោះ លី ឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សាំង ស្នាក់នៅភូមិព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន មេក្លោងអ្នកជិះម៉ូតូជនរងគ្រោះ គ្មានសារធាតុញៀនក្នុងទឹកនោម(-))។
៤-ឈ្មោះ ស៊ាប រដ្ឋា ហៅជេម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលផាស់អាប់ ស្នាក់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-))។
៥-ឈ្មោះ សៀង ឆាយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន អ្នកឌុប គ្មានសារធាតុញៀនក្នុងទឹកនោម(-))។
៦-ឈ្មោះ ឈួយ វ៉ាន់ថា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ឃាត់ខ្លួន អ្នកជិះក្រោយ គ្មានសារធាតុញៀនក្នុងទឹកនោម(-))។
៧-ឈ្មោះ អាកា ភេទប្រុស អាយុប្រហែល២៤ឆ្នាំ (មេក្លោង មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។
៨-ឈ្មោះ ចេវ ភេទប្រុស អាយុ១៨ឆ្នាំ (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។
៩-ឈ្មោះ ម៉ៅ ភេទប្រុស  (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។
១០-ឈ្មោះ ឡុង ភេទប្រុស  (មិនស្គាល់អត្តសញ្ញាណ) គេចខ្លួន។ 
១១-និងបក្ខពួកចំនួន០២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

+ផលប៉ះពាល់ៈ
-ជនរងគ្រោះបាត់ម៉ូតូ០១គ្រឿងម៉ាកHonda dream ពណ៌ក្រហម សេរីឆ្នាំ២០២៣ ឡើងសេរីទៅឆ្នាំ២០២៥ ពាក់ផ្លាកលេខ ព្រៃវែង 1V-3353 លេខតួរនិងលេខម៉ាស៊ីន0070924។
+ វត្ថុតាងចាប់យករួមមាន:
-ទូរស័ព្ទ០១គ្រឿង ម៉ាកIphone 11 ពណ៌ទឹកសមុទ្រ
-ទូរស័ព្ទ០១គ្រឿងម៉ាក Tecno spark ពណ៌ស

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លី ឡុង បានសារភាពថា បក្ខពួកខ្លួនដែលមានឈ្មោះដូចខាងលើ បានរួមគ្នាធ្វើសកម្មភាពធាក់នឹងកាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

ករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។
Post a Comment (0)
Previous Post Next Post