សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យប្រតិភូកាកបាទក្រហហមកម្ពុជា ចុះសួរសុខទុក្ខ យុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់មែត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន SH (www.k-kimsenghaknews.com.kh) Hontnews ស្ថិតនៅក្នុងភូមិទួលរការកោះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ / Phone 070290707 ។​ សូមអរគុណ...!
គេហទំព័រ (www.k-kimsenghaknews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យប្រតិភូកាកបាទក្រហហមកម្ពុជា ចុះសួរសុខទុក្ខ យុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់មែត







 សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យប្រតិភូកាកបាទក្រហហមកម្ពុជា ចុះសួរសុខទុក្ខ យុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរ នៅមន្ទីរពេទ្យកាល់មែត

ចេញផ្សាយ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៥

MoINFO APP


នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកផ្លែឈើមួយកន្ទ្រក សម្ភារៈនិងថវិកាមួយចំនួនជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរពេលកំពុងធ្វើដំណើរបម្រុងនឹងឆ្លងដែនមកកាន់ប្រទេសកំណើតវិញ ស្ថិតនៅតំបន់ព្រំដែនជាប់ ស្រុកកំរៀង ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នត្រូវបានជួយសង្គ្រោះ និងសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់មែត។


ក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះ លោកជំទាវអគ្គេលេខាធិការ បានប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនយុវនារីជាពលករចំណាកស្រុករងគ្រោះដោយអំពើរំលោភបំពាន និងបានលើកទឹកចិត្តដល់ក្មួយស្រី ឱ្យមានស្មារតីរឹងមាំ និងខិតខំថែរក្សាសុខភាពឆាប់ជាសះស្បើយឡើងវិញ។


ជាកិច្ចឆ្លើយតបក្រុមគ្រួសារជនរងគ្រោះបានបង្ហាញភាពកក់ក្ដៅ និងថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខ និងលើកទឹកចិត្តដល់កូនស្រីរបស់ខ្ញុំនាពេលនេះ។


គូរបញ្ជាក់ជូនថា ករណីខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបងនៃប្រទេសកម្ពុជា៕ ដោយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post