លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតក្នុងខេត្តកំពង់ស្ពឺ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន SH (www.k-kimsenghaknews.com.kh) Hontnews ស្ថិតនៅក្នុងភូមិទួលរការកោះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ / Phone 070290707 ។​ សូមអរគុណ...!
គេហទំព័រ (www.k-kimsenghaknews.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតក្នុងខេត្តកំពង់ស្ពឺ


 






លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតក្នុងខេត្តកំពង់ស្ពឺ

ចេញផ្សាយ ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៥

MoINFO APP


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៣២៩គ្រួសារ មកពីភូមិចំនួន៤០០ ឃុំ/សង្កាត់ចំនួន២៧ ក្រុង/ស្រុកចំនួន៤ ខេត្តកំពង់ស្ពឺ ក្នុងនោះមកពីស្រុកឱរ៉ាល់ចំនួន ៣១៦គ្រួសារ, ស្រុកថ្ពង ៣៣៤គ្រួសារ, ក្រុងឧដ្ដុង្គម៉ែជ័យ ៣១១គ្រួសារ និងស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ។


គ្រួសារងាយរងគ្រោះបំផុតទាំង ១.៣២៩គ្រួសារ មានក្តីរំភើបរីករាយឥតឧបមាដោយបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ម្សៅសាប៊ូ ១កញ្ចប់, សាប៊ូដុសខ្លួន ១ដប, ប្រេងខ្យល់ ២ដបតូច, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, ថវិកា ២០.០០០រៀល ព្រមទាំងអាហារសម្រន់ នំប៉័ង ១ដើម និងទឹកបរិសុទ្ធ ១ដប។


សូមបញ្ជាក់ថា៖ ស្បៀង-សម្ភារៈ ជាអំណោយសប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា, ម្សៅសាប៊ូ ជាអំណោយរបស់លោកអ្នកឧកញ៉ា ភាព ហៀក, ប្រេងខ្យល់ ជាអំណោយរបស់ ឧកញ៉ា ជឹង ធានសេង និងលោកជំទាវ តាន់ សឺយមួយ, ថវិកានិងអាហារសម្រន់ជាអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ៕ ផ្សាយ៖ កន ចំណាន

Post a Comment (0)
Previous Post Next Post