ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» ចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល នៅសាលប្រជុំ ទីស្តីការ ក្រសួង សង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ អគ្គលេខាធិការរង អគ្គាធិការរង អគ្គនាយករង នាយករង ប្រធាននាយកដ្ឋាន ប្រធានផ្នែក អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមណ្ឌល ប្រធានមន្ទីរ ប្រធានសាខា និងអ្នកពាក់ព័ន្ធ សរុបចំនួន ២២០នាក់។
នៅចុងបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការ តំណាងលេខាធិការគាំទ្រការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានប្រគល់សៀវភៅនែនាំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ចំនួន ១០០ក្បាល ដល់ក្រសួងផងដែរ ៕













